កប់! ក្រុមលីគទី ២ ម៉ាឡេស៊ី Kelantan តែងតាំងជើងចាស់អ៊ីតាលីជាគ្រូបង្វឹក

348

ក្លឹបម៉ាឡេស៊ី Kelantan FA នឹងតែងតាំងអតីតខ្សែការពារក្រុមជម្រើសជាតិអ៊ីតាលីលោក Christian Panucci ធ្វើជាគ្រូបង្វឹកថ្មីមុនរដូវកាល ២០២១ ចាប់ផ្តើម។

Panucci ដែលបច្ចុប្បន្នមានវ័យ ៤៧ ឆ្នាំធ្លាប់ជាកីឡាកររបស់ក្លឹបអឺរ៉ុបល្បីៗជាច្រើនដូចជា AC Milan, Inter Milan, Chelsea, AS Monaco, AS Roma និង Real Madrid ។

ក្នុងអាជីពជាកីឡាករលោកធ្លាប់ឈ្នះពាន Champions League ចំនួន ២ ជាមួយ Real Madrid និង AC Milan, La Liga ១ លើកជាមួយ Real និង Serie A ២ លើកជាមួយ AC Milan ។

ទោះយ៉ាងណា សមត្ថភាពរបស់ Panucci ក្នុងនាមជាគ្រូបង្វឹកពុំសូវជាជោគជ័យប៉ុន្មានទេ។ ទោះបីជាមានអាជ្ញាប័ណ្ណ UEFA Pro ក៏ដោយក៏លោកបានត្រឹមដឹកនាំក្រុមតូចៗដូចជា Livorno និង Ternana ប៉ុណ្ណោះ។

Panucci ក៏ធ្លាប់បង្វឹកក្រុមជម្រើសជាតិអាល់បានីពីឆ្នាំ ២០១៧ ដល់ឆ្នាំ ២០១៩ ផងដែរ ។ ហើយជាទូទៅ ៥-៣-២ ជាទម្រង់លេងប្រចាំត្រកូលរបស់លោកអំឡុងពេលដឹកនាំ ។

សម្រាប់ Kelantan ជាក្លឹបលេងនៅក្របខ័ណ្ឌលីគទី ២ ម៉ាឡេស៊ី Malaysia Premier League ពួកគេបញ្ចប់នៅចំណាត់ថ្នាក់លេខ ៦ ក្នុងរដូវកាល ២០២០ ។