កាលពី ១៥ ឆ្នាំមុន កីឡាករថៃមួយរូប ប៊ិះតែនឹងបានទៅលេងនៅ Chelsea

3269
អតីតគ្រូបង្វឹកក្រុមជម្រើសជាតិថៃអំឡុងឆ្នាំ ២០០៨ លោក Steve Darby បានបង្ហើបឲ្យដឹងថាខ្សែបម្រើជនជាតិថៃ Sutee Suksomkit រូបគេប៊ិះតែនឹងបានទៅលេងនៅក្លឹបល្បីអង់គ្លេសតោខៀវ Chelsea។

ខ្សែបម្រើស្លាបឆ្នើម Sutee Suksomkit បច្ចុប្បន្នមានវ័យ ៤២ ឆ្នាំហើយ។ រូបគេធ្លាប់ជាគោលដៅរបស់ក្លឹប Premier League ពេលរូបគេកំពុងលេងឲ្យក្លឹប Home United របស់សិង្ហបុរីក្នុងរដូវកាល ២០០៤/០៥ ប៉ុន្តែជួបប្រទះនៅបញ្ហាតែមួយគត់គឺ ប័ណ្ណការងារ ដែលចក្រភពអង់គ្លេសនាសម័យនោះមិនអនុញ្ញាតផ្តល់ឲ្យ។

สุธี สุขสมกิจ ปีกซ้ายระดับตำนานทีมชาติไทย เผยถึงแมตช์ที่ไม่เคยลืม ...

គ្រូបង្វឹកជនជាតិអង់គ្លេសវ័យ ៦៥ ឆ្នាំ ធ្លាប់បានធ្វើការជាមួយ Sutee ពេលនៅ Home United អំឡុងរដូវកាល ២០០៣-២០០៥ ។ លោកបញ្ជាក់បន្ថែមថា Chelsea បានចាប់អារម្មណ៍ល្បឿនរបស់គាត់ (Sutee Suksomkit) ហើយបើកិច្ចព្រមព្រៀងរួចរាល់តោខៀវនិងដាក់ឲ្យក្លឹប Brentford ខ្ចីជើងបន្ត។

Sutee Suksomkit ជាកីឡាករម្នាក់ក្នុងចំណោមកីឡាករថៃឆ្នើមៗនាសម័យនោះ លោកបានផ្តើមអាជីពជាមួយក្លឹប Thai Farmers Bank ហើយធ្លាប់បានក្លឹបអូស្ត្រាលី Melbourne Victory ខ្ចីជើងក្នុងឆ្នាំ ២០០៩។