កាសែតមួយវិភាគពីជម្រើស ១១នាក់ដំបូងរបស់ Mourinho ពេលដឹកនាំ Spurs

776

ក្រោយកាន់កាប់បានតំណែងជាគ្រូបង្វឹកថ្មីនៅក្លឹប Tottenham Hotspur លោក Jose Mourinho ត្រូវបានកាសែតល្បី The Sun វិភាគចេញពីជម្រើស ១១នាក់ដំបូងរបស់លោកភ្លាម ក្នុងដំណើរដឹកនាំក្រុមអំឡុងពេលកុងត្រា ៣ឆ្នាំនេះ។

វាជាជម្រើសមួយ ដែលនិងអាចកែប្រែស្ថានភាពក្រុមទាំងស្រុង នៅរដូវកាលដោះដូរកីឡាករជាលើកទី ២ នៅខែមករាខាងមុខនេះ។ ទៀតសោតកីឡាករចំណូលថ្មី និងអាចកើតមានឡើងក្រោមការចង់បាន​ ដែលមាននៅក្នុងចិត្តអតីតគ្រូបិសាចក្រហម Man Utd រូបនេះជាយូរមកហើយ។

កីឡាករទាំង ១១ នាក់ដែលត្រូវបានជ្រើសដោយកាសែត The Sun យើងចាប់អារម្មណ៍ទៅលើអតីតខ្សែបម្រើ របស់ក្លឹប កីឡាករ Gareth Bale ដែលការវិលត្រឡប់មកកាន់ទ្រនំចាស់សារជាថ្មី គឺអាចធ្វើទៅបានអាស្រ័យលើការមកដល់របស់លោក Mourinho ព្រោះលោកចង់បានកីឡាកររូបនេះតាំងពីដឹកនាំ Man Utd មកម្លេះ។

ហើយកាសែតខាងលើក៏បានបង្ហាញចំណាប់អារម្មណ៍លើកីឡាករចំណូលថ្មីមួយចំនួនដូចជា Youcef Atal (ក្លឹប Nice) Paulo Dybala (ក្លឹប Juventus) និង Bruno Fernandes (ក្លឹប Sporting) ដែលនិងត្រូវចូលខ្លួនមកជំនួសកីឡាករបច្ចុប្បន្នមាន Heung-min Son និង Eriksen ជាដើម។

Image result for The XI that Mourinho could play at Tottenham... With Dybala, Bruno and Bale!

ខាងក្រោមនេះជាកីឡាករ ១១ នាក់ដំបូងរបស់ Jose Mourinho:

Hugo Lloris (អ្នកចាំទី)

Youcef Atal (ខ្សែការពារ)

Davinson Sánchez (ខ្សែការពារ)

Juan Foyth (ខ្សែការពារ)

Ryan Sessegnon (ខ្សែបម្រើស្លាប)

Tanguy Ndombele (ខ្សែបម្រើកណ្តាល)

Giovani Lo Celso (ខ្សែបម្រើ)

Bruno Fernandes (ខ្សែបម្រើ)

Paulo Dybala (ខ្សែបម្រើ)

Harry Kane (ខ្សែប្រយុទ្ធ)

Gareth Bale (បម្រើប្រយុទ្ធ)