កីឡាករកូនកាត់ហូឡង់-ឥណ្ឌូនេស៊ីម្នាក់ កំពុងទង្ទឹមរង់ចាំការកោះហៅពីសហព័ន្ធបាល់ទាត់ឥណ្ឌូណេស៊ី

81

កីឡាករកូនកាត់ ហូឡង់-ឥណ្ឌូនេស៊ី Kevin Diks កំពុងរង់ចាំការកោះហៅពីសហព័ន្ធបាល់ទាត់ឥណ្ឌូណេស៊ី (PSSI) ដើម្បីចូលរួមជាមួយក្រុមជម្រើសជាតិ។

Kevin Diks foto - FCUpdate.nl

ខ្សែការពារវ័យ ២៣ ឆ្នាំរូបនេះ មានម្តាយជាជនជាតិឥណ្ឌូនេស៊ី និងឪពុកជាជនជាតិហូឡង់ រូបគេធ្លាប់ជាប់ជម្រើសជាតិហូឡង់អាយុក្រោម ២០ ឆ្នាំ ។

Cerita Kevin Diks, Pengalaman Bermain di Liga Champions dan Keinginan  Berkostum Timnas Indonesia - Indonesia Bola.com

Kevin Diks ជាកីឡាករដើមរបស់ក្លឹបអ៊ីតាលី Fiorentina ប៉ុន្តែភាគច្រើនរូបគេតែងបានដាក់ឲ្យខ្ចីជើងទៅកាន់ក្លឹបល្បីៗនៅអឺរ៉ុបមួយចំនួនដូចជា Vitesse, Feyenoord និង Empoli ជាដើម ។ ហើយបច្ចុប្បន្នខ្សែការពារលេងតំណែងស្លាបស្តាំរូបនេះ កំពុងលេងក្នុងលក្ខខណ្ឌខ្ចីជើងជាមួយក្លឹបលីគកំពូលដាណឺម៉ាក Aarhus GF ។

Eksklusif: Berdarah Ambon, Kevin Diks Bicara Karier di Fiorentina dan  Peluang Bela Timnas Indonesia

នៅក្នុងបទសម្ភាសន៍មួយនៅលើគេហទំព័រយូធូប Kevin Diks បានសម្តែងការត្រៀមខ្លួន ដើម្បីចូលមកពង្រឹងក្រុមរបស់គ្រូបង្វឹកលោក Shin Tae-yong នៅក្នុងយុទ្ធនាការប្រកួតជម្រុះ World Cup ឆ្នាំ ២០២២ ខាងមុខនេះ ប៉ុន្តែរហូតមកដល់ពេលនេះមិនទាន់មានការអំពាវនាវជាផ្លូវការណាមួយពី PSSI នៅឡើយទេ ។