កីឡាករជប៉ុនធ្លាប់លេងនៅអាឡឺម៉ង់ ផ្លាស់ទ្រនំពី Buriram ទៅ Bangkok United

285

អតីតកីឡាករជម្រើសជាតិជប៉ុន Hajime Hosogai បានផ្លាស់ទ្រនំពីក្លឹប Buriram United ទៅចូលរួមជាមួយក្រុមគូរប្រជែងក្នុងលីគកំពូលថៃ Bangkok United ដើម្បីត្រៀមរដូវកាលថ្មីខាងមុខ។

Image may contain: 1 person, smiling, standing, grass, stadium and outdoor

Hosogai ផ្ទេរមកពី Kashiwa Reysol ក្នុងក្របខណ្ឌ J1 League ក្នុងឆ្នាំ ២០១៨ ហើយបានជួយ Buriram បញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ ២ប៉ុណ្ណោះក្នុងក្របខណ្ឌ Thai League 1 រដូវកាល ២០១៩។ ខ្សែបម្រើវ័យ ៣៣ ឆ្នាំរូបនេះ នឹងពាក់លេខ ៧ លេងឲ្យក្លឹបដែលមានមូលដ្ឋាននៅទីក្រុងបាំងកក, Bangkok United។

Image may contain: one or more people, people standing and outdoor

គួររំលឹកដែរថា Hosogai បានចាប់ផ្តើមអាជីពរបស់ខ្លួនដំបូងជាមួយក្លឹប Urawa Red Diamond ហើយរូបគេបានលេចធ្លោអំឡុងពេលប្រកបអាជីពនៅក្របខណ្ឌលីគកំពូលអាឡឺម៉ង់ Bundesliga ដែលរូបគេធ្លាប់លេងឲ្យក្លឹបជាច្រើនដូចជា Bayer Leverkusen, Augsburg, Hertha Berlin និង Stuttgart ជាដើម។