កីឡាករយុវជនរបស់ក្លឹប Lokomotiv Moscow ម្នាក់ស្លាប់ក្នុងវ័យ ២២ ឆ្នាំ

217

កីឡាករយុវជនរបស់ក្លឹបរុស្សី Lokomotiv Moscow បានស្លាប់ដោយគេសង្ស័យថាមានជំងឺខ្សោយបេះដូង ខណៈពេលកំពុងហ្វឹកហាត់ម្នាក់ឯងនៅផ្ទះ។ Innokenty Samokhvalov លែងតំណែងជាខ្សែការពារ បច្ចុប្បន្នមានវ័យ ២២ ឆ្នាំ។

សេចក្តីថ្លែងការណ៍របស់ Lokomotiv Moscow បាននិយាយថា“ Samokhvalov បានធ្លាក់ខ្លួនឈឺក្នុងអំឡុងពេលហ្វឹកហាត់រៀងៗខ្លួន ក្លឹប Lokomotiv មានការភ្ញាក់ផ្អើលចំពោះអ្វីដែលបានកើតឡើង ហើយនេះជាការសោកស្តាយយ៉ាងខ្លាំងសម្រាប់ក្រុមគ្រួសារ យើងសូមចូលរួមមរណទុក្ខជាមួយក្រុមគ្រួសារនិងមិត្តភក្តិរបស់គាត់។

គួរដឹងដែរថា Samokhvalov បានលេងឲ្យក្រុមបម្រុងរបស់ Lokomotiv ក្លឹប Kazanka ក្នុងក្របខ័ណ្ឌលីគទី ៣ របស់រុស្ស៊ី ហើយមិនទាន់បង្ហាញខ្លួននៅលីគកំពូលរុស្ស៊ីនៅឡើយទេចាប់តាំងពីចូលរួមជាមួយក្លឹបកាលពីឆ្នាំ ២០១៥។