កីឡាកររបួសច្រើនមែន! ប៉ុន្តែ Liverpool នៅតែអាចលត់ Leicester រហូតដល់ ៣ គ្រាប់ (វីដេអូ)

93

ទោះបីវិបត្តិកីឡាកររងរបួសច្រើន ប៉ុន្តែក្រុមហង្សក្រហម Liverpool បានបង្ហាញទម្រង់លេងយ៉ាងលេចធ្លោដែលអាចយកឈ្នះក្រុម Leicester ៣-០ ឡើងទៅឈរលេខ ២ ក្នុងតារាង Premier League មានពិន្ទុស្មើក្រុមកំពូលតារាង Tottenham ។

 

 

ក្រុមរបស់អ្នកចាត់ការអាឡឺម៉ង់ Jurgen Klopp បានបាត់បង់សមាជិកក្រុមដំបូងរហូតដល់ ៧ នាក់ តាមរយៈការរងរបួស និងខ្សែប្រយុទ្ធ Mohamed Salah កំពុងវិជ្ជមានកូវីត ១៩ ។

៣ គ្រាប់របស់ហង្សដែលយកឈ្នះក្រុមភ្ងៀវជាការរួមចំណែកពីគ្រាប់បាល់ចូលទីខ្លួនឯងរបស់ខ្សែការពារ Jonny Evans នាទី ២១’ Diogo Jota នាទី ៤១’ និង Roberto Firmino នាទី ៨៦’ ។

វីដេអូ