កីឡាករ​កូនកាត់ ថៃ-អង់គ្លេស ត្រូវបានក្លឹប Chelsea ផ្តល់កុងត្រាជាកីឡាករអាជីព

2448

ក្លឹបល្បីអង់គ្លេសតោខៀវ Chelsea បានចុះហត្ថលេខាលើកីឡាករកូនកាត់ថៃ-អង់គ្លេសវ័យ ១៦ ឆ្នាំ Jude Soonsup-Bell ជាកីឡាករបាល់ទាត់អាជីព។​

Jude Soonsup-Bell មានឪពុកជាជនជាតិអង់គ្លេស និងម្តាយជាជនជាតិថៃ បានផ្លាស់ពីក្រុមយុវជន Swindon Town ដើម្បីចូលរួមជាមួយ Chelsea Academy តាំងពីឆ្នាំ ២០១៥ ក្នុងពេលមានវ័យ ១១ ឆ្នាំ។

ហើយរូបគេទើបតែត្រូវបានក្លឹបតោខៀវផ្តល់កុងត្រាដើម្បីក្លាយជាកីឡាករអាជីពជាលើកដំបូងនៅថ្ងៃទី ១ ខែកក្កដា ប៉ុន្មានថ្ងៃមុននេះ។

តាមរយៈការចុះហត្ថលេខានេះ មានសុពលភាពរហូតដល់ឆ្នាំ ២០២២ ក្នុងនាមជាកីឡាករយុវជន Chelsea អាយុក្រោម ១៨ ឆ្នាំ។ សម្រាប់ Jude រូបគេនឹងពាក់អាវលេខ ៩ សម្រាប់ក្រុមក្នុងនាមជាខ្សែប្រយុទ្ធ។​