កីឡាករ​បាល់ទាត់ ចំណាស់ជាងគេលើលោក បន្តកិច្ចសន្យាថ្មីជាមួយក្លឹប

6609

ក្លឹប Yokohama FC បានបន្តកិច្ចសន្យាថ្មីជាមួយខ្សែប្រយុទ្ធជប៉ុន Kazuyoshi Miura ដែលជាកីឡាករបាល់ទាត់មានវ័យចំណាស់ជាងគេបំផុតក្នុងពិភពលោក។

វាជាការឈានដល់រដូវកាលទី ៣៥ របស់បុរសវ័យ ៥៣ ឆ្នាំខាងលើ ខណៈ​ដែល Yokohama FC និងត្រូវប្រកួតប្រជែងក្នុងក្របខ័ណ្ឌ​ J1.League សារជាថ្មី​បន្ទាប់ពីធ្លាក់ទៅលីគទី ២ ចាប់តាំងពីឆ្នាំ ២០០៧។​

Miura បង្ហាញ​ខ្លួនបានតែ ៣ ប្រកួតប៉ុណ្ណោះ ហើយមិនបានរកគ្រាប់បាល់បានទេកាលពីរដូវកាលមុន។ តែរូបគេបានបន្តពង្រីកកំណត់ត្រាក្នុងនាមជាកីឡាករចាស់ជាងគេ។

គួរដឹងដែរថា Yokohama FC និងបើករដូវកាល J1.League របស់ខ្លួននៅថ្ងៃទី ២៣ ខែកុម្ភះទល់នឹងក្រុម Vissel Kobe ។