កីឡាករ​​អុីរ៉ង់​មួយរូប កំពុងចាប់អារម្មណ៍ពីក្លឹបនៅ Premier League

2407

ខ្សែបម្រើស្លាបអ៊ីរ៉ង់ Mehdi Taremi របស់ក្លឹបព័រទុយហ្កាល់ Rio Ave កំពុងត្រូវបានផ្សារភ្ជាប់ក្នុងការផ្លាស់ទៅកាន់ក្លឹបអង់គ្លេស Aston Villa។

កីឡាករវ័យ ២៧ ឆ្នាំរូបនេះ បានចូលរួមជាមួយក្លឹបលីគកំពូលព័រទុយហ្កាល់ Portuguese Primeira Liga ពីក្លឹប Al Gharafa SC របស់កាតាកាលពីខែកក្កដាឆ្នាំ ២០១៩។

Taremi រកបាន ៦ គ្រាប់ក្នុងការបង្ហាញខ្លួន ១៣ ប្រកួតសម្រាប់ Rio Ave នៅរដូវកាលនេះ ដែលបានទាក់ទាញចំណាប់អារម្មណ៍ពីក្លឹបនៅក្របខ័ណ្ឌ Premier League។

Aston Villa ថ្មីៗនេះក៏បានចុះកុងត្រាជាមួយខ្សែប្រយុទ្ធ Mbwana Samatta ពីក្លឹប KRC Genk រួចហើយ ខណៈ Mehdi Taremi អាចជាចំនូលថ្មីទី ២ របស់ក្លឹបក្នុងទីផ្សារដោះដូរកីឡាករខែមករានេះ។