កីឡាករ សូត្រ វាសនា និងចាន់ ស៊ីណា សុទ្ធតែឈ្នះរៀងៗខ្លួនការប្រកួតសង្វៀនខារ៉ាបាវ

150

សូត្រ វាសនា អ្នកប្រដាល់មកពីក្លិបបក្សីស្លាបដែក បានយកឈ្នះពិន្ទុលើកីឡាករ រឿម វណ្ណៈ របស់សមាគមអប់រំកាយ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ ក្នុងការប្រកួតមិត្តភាពជាតិ ដែលទទួលបានការឧបត្ថម្ភពីក្រុមហ៊ុនភេសជ្ជៈ ខារ៉ាបាវ សង្វៀងទូរទស្សន៍បាយ័ន ស្ទឹងមានជ័យ។

ថ្ងៃជាមួយគ្នានេះដែរកីឡាករ សយ សុខ មកពីក្លិប វិបុលដារិទ្ធខណ្ឌពោធិសែនជ័យ ចាញ់ពិន្ទុ កីឡាករក្លិប និរោធន៍មានជ័យ ចាន់ ស៊ីណាត។ ចំនែក កីឡាករ រិន វិបុស ក្លិបកងពលតូចលេខ៣១ ផ្តួលកីឡាករ ខ្មើន សុខលីម មកពីក្លិបមជ្ឈមណ្ឌលអ្នកប្រយុទ្ធឱ្យបោះបង់ការប្រកួត ត្រឹមទឹកទី២។

រីឯកីឡាករ ភួង ពិសិដ្ឋ ក្លិបតាឡីដំរីមានរិទ្ធ ឈ្នះពិន្ទុ កីឡាករ ថាន់ ប៊ុនរ៉ុង សមាគមកីឡាប្រដាល់កងយោធពលខេមរភូមិន្ទ។ សម្រាប់គូចុងក្រោយកីឡាករ ថុល ពេជ្រ ក្លិបរាជសីហ៍ខេត្តរតៈគីរី ចាញ់ពិន្ទុ ពេជ្រសុវណ្ណឆៃ ក្លិបចលនាយុវជនកម្ពុជា ១៥៧គុនខ្មែរ៕

អត្ថបទ&រូបភាព៖ BayonTV