ទីផ្សារដោះដូរកីឡាករ នៅខែមករាខាងមុខកាន់តែខិតជិតមកដល់ហើយ ខណៈក្លឹបធំៗមួយចំនួននៅអឺរ៉ុបកំពុងតែមានផែនការលក់ចេញ ឫទិញចូលកីឡាករដែលខ្លួនចង់បាន។ ដោយឡែកក្លឹបយក្សអេស្ប៉ាញ Real Madrid ត្រូវបានគេរំពឹងថានឹងលក់ចេញកីឡាករទាំង ៥រូបខាងក្រោមនេះ៖
៥. Mariano Diaz
Mariano Diaz មិនបានបង្ហាញខ្លួនឲ្យក្រុម Real Madrid នៅរដូវកាលនេះឡើយ ហើយក្លឹបនឹងលក់រូបគេពេលទីផ្សារដោះដូរកីឡាករចាប់បើក។ កីឡាករវ័យ ២៦ ឆ្នាំរូបនេះបានវិលត្រឡប់មកពីក្លឹប Lyon វិញដោយបង្ហាញខ្លួន ២២ប្រកួតរកបានតែ ៤ គ្រាប់ប៉ុណ្ណោះឲ្យ Real។
៤. Isco
Isco មិនមែនជាកីឡាករសំខាន់របស់អ្នកចាត់ការ Zidane ទេ ដោយបញ្ហារបួសធ្វើឲ្យរូបគេបង្ហាញខ្លួនបានត្រឹមតែ ១១ ប្រកួតប៉ុណ្ណោះឲ្យ Real នៅរដូវកាលនេះ។ ខណៈព្រឹត្តិការណ៍ Euro 2020 ក៏កាន់ខិតជិតមកដល់ធ្វើឲ្យរូបគេត្រូវទាមទារការបង្ហាញសមត្ថភាពឲ្យបានច្រើនជាងនេះ។
៣. James Rodriguez
James ដែលទើបបញ្ចប់ការខ្ចីជើងពីក្លឹប Bayern Munich នឹងផុតកំណត់កិច្ចសន្យាជាមួយ Real នៅឆ្នាំ ២០២១ ខាងមុខនេះហើយ។ បញ្ហារបួសក៏ជាផ្នែកមួយធ្វើឲ្យខ្សែបម្រើរូបនេះពុំបានលេងជាប់លាប់ជាមួយ Real Madrid ផងដែរ ហើយថ្មីៗនេះក៏មានព័ត៌មានលេចលឺថារូបគេត្រូវបានចាប់អារម្មណ៍ពីក្លឹប Napoli នឹង Atletico Madrid ជាដើម។
២. Gareth Bale
កីឡាករសញ្ជាតិវែលរូបនេះ មានអាជីពហាក់ស្រពិចស្រពិលជាមួយក្លឹប ទោះបីយ៉ាងណាក៏ដោយរូបគេត្រូវបានផ្សារភ្ជាប់ការផ្លាស់ទៅកាន់ក្លឹបនៅ Premier League ផងដែរ។ ចុងក្រោយនេះរូបគេជួយ Real បានច្រើនដោយអាចលេងជាជម្រើសដំបូងគ្រាដែលអវត្តមានតារាសំខាន់មួយចំនួន។
១. Luka Modric
ម្ចាស់ពាន Ballon D’or ឆ្នាំ ២០១៨ រូបនេះជោគជ័យខ្លាំងក្នុងអាជីពជាកីឡាករ Real Madrid ដោយបានឈ្នះពាន UEFA Champion League ៣ លើកជាប់គ្នា នឹងនាំក្រូអាតឡើងដល់វគ្គផ្តាច់ព្រ័ត្រ FIFA World Cup 2018។ តែទោះយ៉ាងណាឆ្នាំនេះមិនមែនជារដូវកាលដ៏ល្អសម្រាប់រូបគេទៀតឡើយ ហើយត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ទៅកាន់ក្លឹបអុីតាលី Inter Milan នៅរដូវក្តៅខាងមុខនេះ។