កីឡាការនីបារាំងម្នាក់ បាត់ពាន FIFA នៅលើរថភ្លើង

217

កីឡាការនីបារាំង Wendie Renard ដែលជាខ្សែការពារស្ថិតក្នុងបេក្ខភាព ១១ នាក់ល្អបំផុតរបស់ FIFA បានបាត់ពានរង្វាន់ដែល FIFA ប្រគល់ឲ្យនាងក្នុងពិធីប្រគល់ពាន នៅលើរថភ្លើងពេលធ្វើដំណើរត្រលប់មកផ្ទះវិញ។

Related image

ស្រ្តីវ័យ ២៩ឆ្នាំរូបនេះបាននិយាយថា ពានរបស់ខ្លួន ២ ដែលបានដាក់ក្នុងវ៉ាលីដែលមានក្រុមហ៊ុន Paris-Lyon ជាអ្នកដឹកជញ្ជូន តែក្រោយពីនាងបានបើកវ៉ាលីមើលស្រាប់តែឃើញនៅសល់តែមួយ។

Renard ដែលបានជាប់ចំណាត់ថ្នាក់លេខ ៦ ក្នុងពានរង្វាន់ Ballon d’Or របស់ស្ត្រីនៅឆ្នាំនេះ ក៏សូមអំពាវនាវផងដែរចំពោះអ្នកដែលបានយកពានរង្វាន់ខាងលើ។