កុមារមាសវៀតណាម កំពុងស្ថិតក្រោមការចចារពីក្របខណ្ឌលីគកំពូល ៣ ក្នុងពេលតែមួយ

361

កីឡាករ​ឆ្នើមរបស់វៀតណាម Nguyen Quang Hai ត្រូវបានរាយការណ៍ថាកំពុងក្លាយជាគោលដៅមួយរបស់ក្លឹបនៅក្របខណ្ឌលីគកំពូលទាំង ៣ប្រទេសនេះរួមមាន La Liga របស់អេស្ប៉ាញ, J1 League របស់ជប៉ុន និង Thai League 1 របស់ថៃ។

ខ្សែបម្រើប្រយុទ្ធវ័យ ២៤ ឆ្នាំរូបនេះបានបង្ហាញទម្រង់លេងយ៉ាងអស្ចារ្យ កាលអំឡុងព្រឹត្តិការណ៍ AFC Asian Cup 2019 ដែលបានជួយឲ្យជម្រើសជាតិវៀតណាមក្រោមការដឹកនាំពីគ្រូបង្វឹកកូរ៉េខាងត្បូង Park Hang-seo ឈានដល់វគ្គ ១/៤ ផ្តាច់ព្រ័ត្រផងដែរ។ ហើយថ្មីៗនេះរូបគេក៏បានជួយក្រុម V.League, Hanoi FC ឈ្នះជើងឯកលីគកំពូលវៀតណាមជាលើកទី ៥ និងឈានដល់វគ្គ Inter-Zone Play-Off ពានរង្វាន់ AFC Cup 2019 តែធ្លាក់ក្រោមស្នាដៃក្រុមកូរ៉េខាងជើង 4:25 SC។

យោងតាមគេហទំព័រថៃ SiamSport បានរាយការណ៍ថាក្លិបអេស្ប៉ាញ Deportivo Alaves បានទាក់ទងមក Quang Hai ដើម្បីចង់ធ្វើតេស្តសមត្ថភាព ខណះក្លិបមួយចំនួនរបស់ជប៉ុនក៏ព្យាយាមចចារមកកាន់ក្លិបរបស់សាមីខ្លួនផងដែរ។

ទន្ទឹមនឹងនេះដែររបាយការណ៍ខាងលើក៏បានលើកយកក្លិបថៃ BG Pathum United ថាជាក្លឹបមួយមកពីប្រទេសថៃដែលចាប់អារម្មណ៍លើកីឡាកររូបនេះបន្ទាប់ពីក្លិបនេះ និងឡើងមកកាន់លីគកំពូលថៃនៅរដូវកាលក្រោយក្នុងនាមជាម្ចាស់ជើងឯកលីគលំដាប់ទី ២។

ប្រភព៖ Siamsport