កូនកាត់ថៃ-បារាំង Tristan Do៖ លេងនៅថៃដំបូង ហាក់ដូចជាខ្ញុំកំពុងលេងជាមួយកីឡាករ Real Madrid

1994

ថ្លែងប្រាប់គេហទំព័រសហព័ន្ធបាល់ទាត់ទ្វីបអាស៊ី (AFC) កីឡាករកូនកាត់ថៃ-បារាំង Tristan Do បានរៀបរាប់ថា ការផ្លាស់មកលេងនៅប្រទេសថៃលើកដំបូង ខ្ញុំហាក់ដូចជាកំពុងលេងជាមួយកីឡាករ Real Madrid។

ខ្សែការពារស្លាបវ័យ ២៧ ឆ្នាំត្រូវបានក្លឹប BEC Tero Sasana ទូរស័ព្ទទាក់ទងហៅមកធ្វើតេស្ត ពេលដែលរូបគេកំពុងជាយុវជនរបស់ក្លឹបបារាំង Ajaccio។ ដោយមិនធ្លាប់ស្គាល់ប្រទេសថៃពីមុន ហើយជាស្រុកកំណើតឪពុកផង កីឡាករឈ្មោះពេញ Tristan Somchai Do ក៏សម្រេចចិត្តធ្វើដំណើរមកជាលើកដំបូងក្នុងឆ្នាំ ២០១៤។

ថ្លែងក្នុងកិច្ចសម្ភាសន៍ Tristan Do បាននិយាយថា “ប្រទេសថៃមានអាគារខ្ពស់ៗច្រើនជាងនៅបារាំង ខ្ញុំចូលចិត្តការរស់នៅបែបហ្នឹង តែអ្វីដែលជាឧបស​គ្គសម្រាប់ខ្ញុំគឺអាកាសធាតុក្តៅខ្លាំង ពេលទទួលបានកិច្ចសន្យាលេងឲ្យក្លឹបលើកដំបូង ខ្ញុំមានអារម្មណ៍ថា ហាក់ដូចជាកំពុងលេងជាមួយកីឡាកររបស់ក្លឹប Real Madrid ព្រោះខ្ញុំហត់លឿនជាងពួកគេ ហើយពិបាកដកដង្ហើម ជាហេតុធ្វើឲ្យគ្រូបង្វឹកតែងតែផ្លាស់ប្តូរខ្ញុំ តែអ្វីៗបានប្រសើរឡើងវិញក្រោយខ្ញុំអាចសម្របខ្លួនបាន បើគិតមកដល់ឥលូវមានរយៈពេល ៦ ឆ្នាំហើយ“។

Tristan Do hails Thai League revamp | Football News |

គួរដឹងដែរថា Tristan Do បានជាប់ក្នុងក្រុមជម្រើសជាតិថៃក្នុងឆ្នាំ ២០១៥ រូបគេជាសមាជិកសំខាន់ជួយក្រុមជម្រើសជាតិអាយុក្រោម ២៣ ឆ្នាំឈ្នះមេដាយមាស SEA Game ឆ្នាំ ២០១៥ និងជួយឈុតធំឈ្នះជើងឯក AFF Suzuki Cup ២០១៦។

សម្រាប់ក្លឹប ចំណាយពេលជាមួយ BEC Tero Sasana បានតែ ១ រដូវកាលរូបគេក៏ផ្លាស់មកកាន់ក្លឹប SCG Muangthong United ដោយលេងបាន ២ រដូវកាលទើបផ្លាស់មកកាន់ Bangkok United ដល់បច្ចុប្បន្ន។