កូនកាត់អង់គ្លេស-ម៉ាឡេស៊ីមួយរូប ត្រូវបានក្លឹប Brighton បន្តផ្តល់កុងត្រារយៈពេល ២ ឆ្នាំ

80

ខ្សែប្រយុទ្ធកូនកាត់អង់គ្លេស-ម៉ាឡេស៊ី Jaami Qureshi បានចុះកុងត្រារយៈពេល ២ ឆ្នាំជាមួយក្រុម U-18 នៃលីគកំពូលអង់គ្លេស Brighton & Hove Albion។

Jaami Qureshi

យោងតាមព័ត៌មាន Goal បានឲ្យដឹងថា Jaami ត្រូវបានក្លឹប Brighton បញ្ចូលក្នុងបញ្ជីក្រុមថ្មីជាមួយកីឡាករ ៤ នាក់ផ្សេងទៀតមកពី U-16 ដែលដឹកនាំដោយលោក Mark Beard សម្រាប់ការប្រកួតប្រជែងនៅរដូវកាលក្រោយ។

កីឡាករទាំង ៤ នាក់នោះគឺ Zak Sturge, John Lucero, Toby Collyer និង Marcus Ifill។

Qureshi

Jaami Qureshi ដែលបច្ចុប្បន្នមានវ័យ ១៧ ឆ្នាំ កំពុងត្រូវបានពិចារណាពីក្រុមជម្រើសជាតិម៉ាឡេស៊ី U-19 ដើម្បីកោះហៅរូបគេត្រៀមសម្រាប់ព្រឹត្តិការណ៍ពានរង្វាន់ AFC U-19 Championship នៅប្រទេសអ៊ូសបេគីស្ថាន នាខែតុលាខាងមុខនេះផងដែរ។