កូរ៉េខាងត្បូង ទំលាក់​ក្រុមខ្លាំងអូស្ត្រាលី ឡើងទៅវគ្គផ្តាច់ព្រ័ត្រ AFC U23

492

ក្រុមកូរ៉េខាងត្បូងអាយុក្រោម ២៣ ឆ្នាំបានឈានដល់វគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ AFC U23 Championship ឆ្នាំ ២០២០ បន្ទាប់ពីយកឈ្នះក្រុមខ្លាំងអូស្ត្រាលី ២-០ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីថ្ងៃពុធ។

ប្រកួត​ក្នុងពហុកីឡដ្ឋាន Thammasat ប្រទេសថៃ​ផ្តើមវគ្គទី ១ ក្រុមទាំងពីរ​មិនអាចធ្វើអ្វីគ្នាបានទេ លុះឈានចូលវគ្គទី ២ ទើបកូរ៉េខាងត្បូងអាចទំលុះសំណាញ់ទីបាន ២ គ្រាប់ដោយកីឡាករ​​ Kim Dae-won នាទី ៥៦’ និង Lee Dong-gyeong នាទី ៧៦’​។​

ការប្រកួតដណ្តើមយកជើងឯកនិងត្រូវធ្វើនៅថ្ងៃទី ២៦ ខែមករា នេះដែលកូរ៉េខាងត្បូង និងត្រូវតតាំងគ្នា​ជាមួយក្រុមអារ៉ាប៊ីសាអ៊ូឌីត ដែលបានទំលាក់ក្រុមជើងឯកឆ្នាំ ២០១៨ អ៊ូសបេគីស្ថាន ខណៈ​អូស្ត្រាលី​ត្រូវប្រកួតយកតំណែងលេខ ៣ ជាមួយក្រុមអ៊ូសបេគីស្ថានផងដែរនៅមុនមួយថ្ងៃ។​