អតីតខ្សែបម្រើ Barcelona ដែលជាគ្រូបង្វឹកក្លឹប Al Sadd បច្ចុប្បន្នលោក Xavi Hernandez បានធ្វើតេស្តវិជ្ជមានជំងឺ Covid-19។
បុរសវ័យ ៤០ ឆ្នាំ បានបង្ហើបឱ្យដឹងនៅលើបណ្តាញសង្គម Instagram របស់លោកថា ” ថ្ងៃនេះខ្ញុំនឹងមិនអាចចូលរួមក្រុមក្នុងប្រកួតផ្លូវការបានទេ លោក David Prats នឹងនៅទីនោះជំនួសខ្ញុំ”។
គួរដឹងផងដែរថា Xavi បានលេងហើយបន្ទាប់មកធ្វើជាគ្រូបង្វឹកនៅប្រទេសកាតាជាមួយក្លឹប Al Sadd នេះអស់រយៈពេល ៥ ឆ្នាំមកហើយក្រោយចាកចេញពីទឹកដីអេស្ប៉ាញ។