ក្តៅចិត្តខឹងចាញ់! Mourinho ចង់បបួល Bayern ទាត់សារថ្មី

298

ក្រោយដឹកនាំ Spurs ចាញ់ Bayern Munich ៣-១ ក្នុងការប្រកួតក្របខ័ណ្ឌ UCL ពូល B កាលពីយប់មិញ លោក Jose Mourinho ចង់បបួលក្រុមអាឡឺម៉ង់មួយនេះប្រកួតសារជាថ្មីម្តងទៀត។

លោកសង្ឃឹមថាក្រុម Tottenham នឹងមានឱកាសម្តងទៀត ដើម្បីប្រឈមមុខជាមួយក្រុម Bayern Munich នៅក្នុងការប្រកួតដ៏ត្រឹមត្រូវនៅ Champions League ។

Bayern បានឈ្នះគ្រប់ប្រកួតក្នុងពូល B ដោយមាន ១៨ពិន្ទុពី ៦ប្រកួត​។ ដោយក្រុមយក្សអាឡឺម៉ង់មួយនេះ បានបំបាក់ក្រុមអង់គ្លេស Tottenham Hotspur ទាំងពីរជើងដោយលទ្ធផល ៧-២ នឹង ៣-១។​

លោក Jose បានប្រាប់សន្និសីទសារព័ត៌មានថា “បំណងរបស់ខ្ញុំគឺចង់ជួបគ្នាម្តងទៀត តែយើងអាចជួបបានលុះត្រានៅវគ្គ ១/៤ ឬវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រប៉ុណ្ណោះ យើងចង់បានការប្រកួតដ៏ត្រឹមត្រូវ។​