ក្តៅពេក! អ្នកកាសែតម្នាក់ថា ទង្វើរបស់ Messi ជាការក្បត់ក្លឹបដ៏សាហាវបំផុតមួយក្នុងប្រវត្តិសាស្ត្របាល់ទាត់

442

អ្នកគាំទ្របាល់ទាត់ជាច្រើន មិនដែលស្រមៃថាពួកគេនឹងបានឃើញថ្ងៃដែល Lionel Messi ចាកចេញពី Barcelona ក្នុងកាលៈទេសៈដែលមិនសមហេតុផលនោះទេ។

Klopp told Liverpool can stun Man City with huge deal better than Messi

តារាឆ្នើមអាហ្សង់ទីនរូបនេះ បានចំណាយពេល ១៦ ឆ្នាំនៅតំបន់កាតាឡាន់ ហើយក្លាយជាកីឡាករឆ្នើមបំផុតមួយក្នុងលោក។ មនុស្សភាគច្រើនជឿជាក់ថា Messi នឹងបញ្ចប់អាជីពរបស់គាត់នៅ Barcelona។

តែអ្វីៗគួរឲ្យសោកស្តាយក្រោយរូបគេ បានបង្ហាញពីបំណងចង់ចាកចេញពីក្លឹបនៅរដូវក្តៅខាងមុខ។

Manchester City: Pep Guardiola should pounce for Lionel Messi

លោក Edu Aguirre ដែលជាអ្នកកាសែតជនជាតិអេស្ប៉ាញ បានធ្វើការរិះគន់ទៅលើ Lionel Messi ចំពោះការសម្រេចចិត្តរបស់គេក្នុងការចាកចេញពី Barcelona ថាជាទង្វើក្បត់ក្លឹបដ៏សាហាវបំផុតមួយក្នុងប្រវត្តិសាស្រ្តបាល់ទាត់។

Edu Aguirre reveals the destiny of King Juan Carlos I in 'El Chiringuito de  Jugones' - The Bulletin Time

លោកថា “សម្រាប់ខ្ញុំ Messi គឺកំពុងក្បត់ក្លឹបយ៉ាងសាហាវបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ ក្រុម Barcelona និងអ្នកគាំទ្រមិនសមនឹងទទួលបាននោះទេ Messi កំពុងបោះចោលពួកគេ” ។

បុរសខាងលើក៏បានបញ្ជាក់ផងដែរថា “វាដល់ពេលហើយដែល Leo Messi ត្រូវធ្វើសន្និសិទសារព័ត៌មានមួយ ហើយនិយាយថា ខ្ញុំនឹងនៅបន្តទៀត ព្រោះខ្ញុំមានការចងចាំ ហើយខ្ញុំដឹងថាក្លឹបនេះមានអ្វីៗសំរាប់ខ្ញុំ Messi កំពុងលោតចេញពីទូកនៅពេលជិតលិច គេមិនគួរចាកចេញនៅពេលនេះទេ” ។

វីដេអូខាងក្រោម