ក្តៅ! ចិនប្រកាសដកខ្លួនចេញពីការធ្វើជាម្ចាស់ផ្ទះ ការប្រកួត AFC U-23 ឆ្នាំ ២០២២

68

សមាគមបាល់ទាត់ចិន (CFA) បានប្រកាសដកខ្លួនមិនធ្វើជាម្ចាស់ផ្ទះការប្រកួតពានរង្វាន់ AFC U-23 ឆ្នាំ ២០២២ ។

ដំណឹងនេះ ត្រូវបានសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី AFC ធ្វើការប្រកាសកាលពីម្សិលមិញ ក្រោមមូលហេតុកីឡាដ្ឋានកំពុងសាងសង់នៅឡើយ និងបញ្ហាប្រឈមផ្សេងទៀតដែលបង្កឡើងដោយ Covid-19 ។

ទន្ទឹមជាមួយគ្នានេះ AFC ក៏បានប្រកាសបើកការសុំសិទ្ធធ្វើជាម្ចាស់ផ្ទះសារជាថ្មី នៃព្រឹត្តិការណ៍ AFC U-23 ឆ្នាំ ២០២២ និងឆ្នាំ ២០២៤ ។

សម្រាប់ការប្រកួតបាល់ទាត់ហ្វូតសាល ឫ​ AFC Futsal Championship នៅប្រទេសគុយវ៉ែន AFC ក៏បានពន្យារពេលបន្ថែមដល់ឆ្នាំ ២០២១ បន្ទាប់ពីពិភាក្សាជាមួយសមាគមបាល់ទាត់គុយវ៉ែត និងភាគីពាក់ព័ន្ធ ។