ក្តៅ! មន្ត្រី​សហព័ន្ធ ៤ រូបត្រូវបានពិន័យមិនឲ្យទាក់ទងគ្រប់សកម្មភាពកីឡាបាល់ទាត់អស់១ជីវិត

301

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសថា លោក ម៉ៃ តុលា លោក ទុយវិច្ឆិកា លោក ឆាំង ពិសិដ្ឋ និង លោក គល់ សុភារម្យ ត្រូវបានព្យួរគ្រប់សកម្មភាពកីឡាបាល់ទាត់អស់មួយជីវិត ដោយសារបានប្រព្រឹត្តកំហុសយ៉ាងធ្ងន់ធ្ងរ ផ្ទុយនឹងក្រមសីលធម៌ និងវិន័យរបស់សហព័ន្ធ។

  

សេចក្ដីប្រកាសរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានចេញផ្សាយនៅថ្ងៃពុធ ទី០៦ ខែឧសភា ឆ្នាំ២០២០នេះ។ ក្នុងនោះ លោក ម៉ៃ តុលា ត្រូវបញ្ជូនសំណុំរឿងប្រព្រឹត្តអំពើពុករលួយទៅតុលាការមានសមត្ថកិច្ច ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ជាធរមានរបស់កម្ពុជា៕