នាំស្រីស្នេហ៍ចូលសណ្ឋាគារ! Foden និង Greenwood ត្រូវដកចេញពីក្រុមជម្រើសជាតិ

453

កីឡាករ Phil Foden និង Mason Greenwood ត្រូវបានដកចេញពីបញ្ជីឈ្មោះក្រុមជម្រើសជាតិអង់គ្លេស បន្ទាប់ពីបាននាំស្រីស្នេហ៍ចូលសណ្ឋាគារនៅប្រទេសអ៊ីស្លង់ ។

កីឡាករ Phil Foden

Foden មានវ័យ ១៨ ឆ្នាំនិង Greenwood វ័យ ២០ ឆ្នាំ ពួកគេទើបតែបានជួយអង់គ្លេសយកឈ្នះម្ចាស់ផ្ទះអ៊ីស្លង់ ១-០ ក្នុងពានរង្វាន់ Nations League។

រំលងបានតែមួយថ្ងៃអ្នកទាំងពីរ បាននាំស្រីស្នេហ៍ម្នាក់មួយទៅសណ្ឋាគារ ដែលជាការល្មើសនិងច្បាប់រក្សាគម្លាតសង្គមក្នុងអំឡុងកូវីត-១៩ ។

កីឡាករ Mason Greenwood

ប្រការនេះបានជំរុញឲ្យគ្រូបង្វឹកលោក Gareth Southgate បានលុបឈ្មោះកីឡាករទាំងពីរចេញពីបញ្ជីក្រុមជម្រើសជាតិអង់គ្លេស នៅរសៀលថ្ងៃច័ន្ទក្នុងដំណើរទៅទីក្រុង Copenhagen ដែលពួកគេនឹងលេងទល់ដាណឺម៉ាក ។