ក្លឹប Barcelona បានបណ្តេញគ្រូបង្វឹកលោក Ernesto Valverde ចេញហើយ និងត្រូវជំនួសដោយអតីតគ្រូបង្វឹក Real Betis លោក Quique Setien ។
លោក Quique Setien វ័យ ៦១ ឆ្នាំបានចាកចេញពី Real Betis កាលពីខែឧសភា ត្រូវបានក្លឹប Barcelona ផ្តល់កុងត្រា ២ ឆ្នាំកន្លះដើម្បីដឹកនាំបន្ត។
នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ក្លឹប Barcelona បាននិយាយថា” ពួកគេបានឈានដល់កិច្ចព្រមព្រៀងជាមួយ Valverde ដើម្បីបញ្ចប់កិច្ចសន្យារបស់លោកហើយបានថ្លែងអំណរគុណចំពោះបុរសវ័យ ៥៥ ឆ្នាំនេះផងដែរ“ ។