ក្តៅ! Cavani ចុះកុងត្រា ៣ ឆ្នាំលេងឲ្យ Atletico Madrid

1160

ខ្សែប្រយុទ្ធក្លឹប PSG កីឡាករ Edinson Cavani នឹងចុះកុងត្រារយៈពេល ៣ ឆ្នាំជាមួយក្លឹបអេស្ប៉ាញ Atletico Madrid នៅខែមករាខាងមុខនេះ យោងតាមសារព័ត៌មាន Sky Italia ចេញផ្សាយថ្ងៃនេះ។

Image result for Edinson Cavani

កីឡាករសញ្ជាតិអ៊ុយរ៉ុហ្កាយវ័យ ៣២ រូបនេះនឹងផុតកុងត្រាជាមួយ PSG នៅរដូវក្តៅឆ្នាំ ២០២០ ខាងមុខហើយត្រៀមដើរចូល Atletico Madrid ដោយគ្មានតម្លៃខ្លួន ខណៈក្រុមលោក Diego Simeone នឹងត្រៀមប្រកាសរូបគេជាផ្លូវការនៅប៉ុន្មានថ្ងៃខាងមុខ។

គួរដឹងថា Edinson Cavani ធ្លាប់រកបាន ៣៨៧ គ្រាប់ក្នុងការបង្ហាញខ្លួន ៦៦១ ប្រកួត ហើយរូបគេធ្លាប់លេងឲ្យក្លឹបអុីតាលី Napoli មុនផ្លាស់មកក្លឹបបារាំង PSG ក្នុងរដូវកាល ២០១៣-១៤។