ក្តៅ! Juventus និង Ajax ឈានដល់កិច្ចព្រមព្រៀងផ្ទេរ De Ligt ក្នុងតម្លៃ ៧០លានអឺរ៉ូ

282

បន្ទាប់ពីក្លឹប Juventus និង De Ligt បានយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួន ក្លឹបអ៊ីតាលីបានឈានទៅដល់កិច្ចព្រមព្រៀងមួយជាមួយ Ajax បន្ទាប់ពីការជាប់គាំងជាច្រើនថ្ងៃ នេះបើយោងតាមរបាយការណ៍របស់ហូឡង់។

ក្លិប Juventus និង Ajax បានឈានដល់កិច្ចព្រមព្រៀងមួយសម្រាប់ Matthijs de Ligt ដោយក្លឹបអ៊ីតាលីយល់ព្រមចំណាយ ៧០ លានអឺរ៉ូបូកនឹងប្រាក់បន្ថែមផ្សេងៗសម្រាប់ខ្សែការពារហូឡង់វ័យក្មេងនេះ។

កីឡាករវ័យ ១៩ ឆ្នាំរូបនេះនឹងចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៥ ឆ្នាំជាមួយក្លិបសេះបង្កង់ បើតាមការបញ្ជាក់ពីកាសែត AS​។​

ប្រភព៖ AS