ក្តៅ! Liverpool ព្រមព្រៀង​ទិញបាន Thiago Alcantara ពី Bayern តម្លៃ ២០ លានផោន

81

ហង្សក្រហម Liverpool បានយល់ព្រមលើកិច្ចព្រមព្រៀងក្នុងការចុះហត្ថលេខាលើខ្សែបម្រើ Thiago Alcantara ពីក្លឹប Bayern Munich ក្នុងតម្លៃយ៉ាងតិច ២០ លានផោនបូករួមនឹង ៥ លានផោនបន្ថែមលើកិច្ចសន្យាបន្ថែម ៤ ឆ្នាំ ។

Thiago វ័យ ២៩ ឆ្នាំបានចូលរួមជាមួយក្លឹបយក្សអាឡឺម៉ង់ពី Barcelona ក្នុងឆ្នាំ ២០១៣ និងបានលេងក្នុង ជ័យជម្នះចុងក្រោយនៃក្របខ័ណ្ឌ Champions League កាលពីរដូវកាលមុន លើ Paris St-Germain ។

គាត់ត្រៀមនឹងពាក់អាវលេខ ៦ នៅឯ Anfield ។

Thiago នឹងក្លាយជាអ្នកចុះហត្ថលេខានៅរដូវក្តៅទី ២ របស់ក្រុមជើងឯក Premier League បន្ទាប់ពីខ្សែការពារក្រិច Kostas Tsimikas ។