ក្តៅ! Man City ប្តឹងបកឈ្នះក្តី រួចពិន័យមិនឱ្យលេង UCL ២ ឆ្នាំហើយ

766

ក្រុម Manchester City ​បាន​ឈ្នះ​ក្ដី​ UEFA ​រួចបម្រាម ២ ឆ្នាំ និងអាចចូល​លេង​ពាន​រង្វាន់ UEFA Champions League ​បានវិញនៅរដូវកាលក្រោយ​។​

​កន្លងទៅ UEFA ​បាន​ចោទ​ប្រកាន់ក្លឹបមេឃខៀវថា​ បាន​ចំណាយ​លុយច្រើន​លើស​​​ចំណូលក្នុងការទិញ​កីឡាករ​ ដែលខុស​ទៅនិងច្បាប់​តុល្យភាព​ហិរញ្ញ​វត្ថុ ហើយសម្រេចដាក់ពិន័យ​ក្រុម​អង់គ្លេស​មួយនេះ ​មិន​ឱ្យ​លេង UCL ២ ឆ្នាំ​ ​និង​ពិន័យ​ជា​ប្រាក់​រាប់​លាន​ផោន​ទៀត។

ការចោទប្រកាន់​ខាងលើត្រូវបានក្លឹប Man City ​​ប្ដឹងតវ៉ា​រក​យុត្ដិធម៍ រហូតទើបតែបានឈ្នះក្តីនៅថ្ងៃនេះ ដែលជាការសម្រេចចុងក្រោយគឺ​ក្រុមរបស់លោក Pep Guardiola អាច​រួច​ផុត​ពី​ពិន័យ និងលេងក្នុងពានអឺរ៉ុបបានជាធម្មតា។