ក្តៅ! Man Utd ទិញបាន Van de Beek ពី Ajax ក្នុងតម្លៃ ៤០ លានផោន

278

ក្លឹបបិសាចក្រហម Manchester United កំពុងឈានដល់ការចុះហត្ថលេខាលើខ្សែបម្រើ Donny van de Beek របស់ក្លឹប Ajax បន្ទាប់ពីក្លឹបទាំងពីរយល់ព្រមលើតម្លៃ ៤០ លានផោន។លោក Ole Gunnar Solskjaer ជាគ្រូបង្វឹករបស់ក្រុមបិសាចក្រហម បានចាប់អារម្មណ៍លើកីឡាករហូល្លង់វ័យ ២៣ ឆ្នាំរូបនេះយូរមកហើយ និងធ្លាប់តាមមើលទម្រង់លេងរបស់គេជាច្រើនលើកផងដែរ។

Donny van de Beek Confirms Real Madrid Interest Amid Transfer Rumours |  Bleacher Report | Latest News, Videos and Highlights

Van de Beek ត្រូវបានគេសន្និដ្ឋានថានឹងចុះកុងត្រារយៈពេល ៥ ឆ្នាំ ហើយនឹងបញ្ចប់ការធ្វើតេស្តសុខភាពនាពេលប៉ុន្មានថ្ងៃខាងមុខ រូបគេអាចនិងបង្ហាញខ្លួនដំបូង ក្នុងប្រកួតបើករដូវកាល ២០២០/២១ របស់ Man United ទល់ Crystal Palace នៅថ្ងៃទី ១៩ ខែកញ្ញា។