ក្បាលម៉ាស៊ីននាំលេងរបស់ដំរីសឹក ៥ រូប ព្រាងទុកសម្រាប់ជំនួស Chanathip នៅ AFF Suzuki Cup ២០២០

1173

ក្រុមជម្រើសជាតិថៃ ទំនងជាមិនមានលទ្ធភាពប្រើប្រាស់កីឡាករមកពីក្របខណ្ឌ J.League 1 ដើម្បីប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ពានរង្វាន់ AFF Suzuki Cup នៅក្នុងឆ្នាំ ២០២០ នេះទេ។

កីឡាករទាំងនោះមានដូចជា Chanathip Songkrasin, Theerathon Bunmathan, Teerasil Dangda និង Kawin Thamsatchanan ត្រូវបានគេមើលឃើញថាពិបាកក្នុងការកោះហៅរូបគេមកចូលរួមក្នុងក្រុមជម្រើសជាតិ ព្រោះក្លឹបរបស់ពួកគេប្រហែលមិនអនុញ្ញាតឡើយ ម្យ៉ាងវិញទៀតវាជាកម្មវិធីរបស់ AFF មិនមែន AFC ឫ FIFA។

ថ្មីៗនេះសារព័ត៌មានថៃបានចុចយកកីឡាករ ៥ រូបដែលជាតួរអង្គសំខាន់ ដើម្បីព្រៀងទុកសម្រាប់ជាក្បាលម៉ាស៊ីននាំលេងរបស់ក្រុមរហស្សនាមដំរីសឹក នឹងអាចជាអ្នកស្នងតំណែងរបស់ខ្សែបម្រើ Chanathip Songkrasin ក្នុងពានរង្វាន់ AFF Suzuki Cup ឆ្នាំនេះ។

១. Sanrawat Dechmitr

ជំនួស

Sanrawat Dechmitr គឺជាផ្នែកសំខាន់មួយនៃក្រុមជម្រើសជាតិថៃក្នុង AFF Suzuki Cup ២០១៨។ គាត់លេងជំនួសតំណែង Chanathip បានល្អ តែបរាជ័យក្នុងការនាំថៃទៅដណ្តើមជើងឯក ដែលពួកគេបានចាញ់ម៉ាឡេស៊ីនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

២. Supachok Sarachat

ជំនួស

Supachok គឺជាកីឡាករវ័យក្មេងមានទេព្យកោសលមួយរូបដែលជម្រើសជាតិថៃខ្វះមិនបាន។ កីឡាករវ័យ ២២ ឆ្នាំរូបនេះត្រូវបានគេរំពឹងថានឹងស្ថិតក្នុងបញ្ជីក្រុមរបស់លោក Akira Nishino ក្នុងព្រឹត្តិការណ៍ AFF Suzuki Cup ឆ្នាំនេះផងដែរ។

៣. Jakkaphan Kaewprom

ជំនួស

Jakkaphan Kaewprom គឺជាកីឡាករម្នាក់ ដែលទទួលបានជោគជ័យបំផុតនៅលីគកំពូលថៃ គាត់ធ្លាប់ឈ្នះជើងឯក Thai League 1 ចំនួន ៧ ដង និងពានរង្វាន់ Thai FA Cup ៤ ដងក្នុងអំឡុងអាជីពរបស់គាត់ជាមួយក្លឹប Muangthong United និង Buriram United។

៤. Worachit Kanitsribampen

ជំនួស

កីឡាករវ័យ ២២ ឆ្នាំរូបនេះចាប់ផ្តើមទទួលបានការចាប់អារម្មណ៍ បន្ទាប់ពីបំពេញតួនាទីបានល្អជាមួយក្រុមជម្រើសជាតិថៃអាយុក្រោម ២៣ ឆ្នាំក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ ២០១៩ និង AFC U-23 Championship។

៥. Ratchapol Nawanno

ជំនួស

Ratchapol Nawanno ប្រហែលជាអាចស្ថិតក្នុងបញ្ជីក្រុមក្នុងព្រឹត្តិការណ៍នេះ។ ខ្សែបម្រើចំណាស់វ័យ ៣៤ ឆ្នាំរូបនេះជាកីឡាសំខាន់មួយរូបរបស់ក្លឹប PT Prachuap។