ក្មួយស្តេចប្រ៊ុយណេ! កីឡាករ Faiq Bolkiah រកបានក្លឹបថ្មីហើយ

432

ក្មួយស្តេចប្រ៊ុយណេគឺខ្សែបម្រើ Faiq Bolkiah បានផ្លាស់ទៅចូលរួមជាមួយក្លឹបលីគកំពូលព័រទុយហ្គាល់ Marítimo ។

កីឡាករវ័យ ២២ ឆ្នាំរូបនេះបានចាកចេញពីក្លឹបអង់គ្លេស Leicester City កាលពីខែកក្តដាកន្លងទៅ បន្ទាប់ពីកិច្ចសន្យាត្រូវបានបញ្ចប់ ។

ចំពោះតម្លៃនៃកិច្ចព្រមព្រៀង និងកុងត្រាជាមួយក្លឹបថ្មីពុំមានប្រភពណាមួយទម្លាយឲ្យដឹងនោះទេ ។

Faiq Bolkiah ជាប្រធានក្រុមជម្រើសជាតិប្រ៊ុយណេ រូបគេជាខ្សែរាជវង្ស និងជាអត្តពលិកកីឡាករបាល់ទាត់ដែលមានទ្រព្យសម្បត្តិច្រើនជាងគេប្រមាណជា ២០ ពាន់លានដុល្លារអាមេរិក ។

សម្រាប់ក្លឹប Marítimo បានចាប់ផ្ដើម ១ ប្រកួតហើយក្នុងរដូវកាលថ្មីនេះ ដោយចាញ់ក្រុមម្ចាស់ផ្ទះ Santa Clara ២-០ ។