ក្មេង​ប្រុស​សំណាង​ ​បាន​​លេង​បាល់​ជាមួយ​ Messi ​លើ​ឆ្នេរ​ខ្សាច់ (វីដេអូ)

260

​​នៅ​ក្នុង​វីដេអូ​ខ្លី​មួយ​ ដែល​ដោយថត​ម្តាយ​ក្មេង​ប្រុស​សញ្ជាតិ​អង់គ្លេស​ម្នាក់​​ បាន​និយាយ​ថា​ “​ពិត​ជា​មិន​ជឿ​ហ្នឹង​ភ្នែក​ ​កូន​ប្រុស​គាត់​មាន​សំណាង​បាន​លេង​បាល់​ជាមួយ Messi ​នៅ​ទីនេះ។” ចំណែក Thaigo Messi ​ជា​កូន​ប្រុស​ច្បង​របស់​ Messi ​ក៏​បាន​ចូល​លេង​ជាមួយ​ឪពុក​ដែរ៖

​ចង់​ដឹង​ច្បាស់​ទស្សនា​វីដេអូ​ខាងក្រោម៖

​រំឮក​ដែរ​ថា ​កីឡាករ​ប្រធាន​ក្រុម​អាហ្សង់​ទីន​ Lionel Messi បាន​​ចំណាយ​ពេល​លំហែ​ ​នៅ​លើ​កោះ​  Antigua មិន​ទាន់​បាន​ចូល​ហ្វឹក​ហាត់​ជាមួយ​ក្លឹប​នៅ​ឡើយ​ទេ ដោយ​បញ្ចប់​ភារកិច្ច​ប្រកួត​ពាន​ធំ​ប្រចាំ​ទ្វីប​អាមេរិក​ខាង​ត្បូង Copa America ២០១៩ ​ដោយ​ក្រុម​ជម្រើសជាតិ​អាហ្សង់​ទីន​បាន​ត្រឹម​ចំណាត់​លេខ ៣។

ខណៈ​ដែល Barcelona បានប្រកួតចាញ់ក្រុមតោខៀវ​ Chelsea ដោយលទ្ធផល ១-២ ​នៅប្រទេស​​ជប៉ុន​ក្នុងពាន​មិត្តភាព Rakuten Cup កាលពីល្ងាច​ថ្ងៃទី ២៣ ​ខែ​កក្កដា​ ឆ្នាំ ២០១៩៕