ក្របខ័ណ្ឌលីគទាំង ៣ កំរិតរបស់ជប៉ុន ចាប់ផ្តើមធ្វើតេស្តរកកូវីដ-១៩ មុនចាប់ផ្តើមបន្តការប្រកួតរបស់ខ្លួន

97

ក្របខ័ណ្ឌបាល់ទាត់ជប៉ុនទាំង ៣ កំរិតមាន J.League 1, J.League 2 និង J.league 3 បានកំពុងរៀបចំធ្វើតេស្តរកកូវីដ-១៩លើកីឡាករ រួមទាំងមនុស្សដែលពាក់ព័ន្ធនិងការវិលត្រលប់មកបន្តរដូវកាល ២០២០ របស់ខ្លួន។

J.League

ក្លឹបទាំង ៥៦ ពីលីគទាំង ៣ ក្របខ័ណ្ឌត្រូវតែមានវិធានការបង្ការ ដែលត្រូវបានប្រកាសរួចហើយ ដោយប្រើវិធីសាស្ត្រ PCR ដែលមានភាពត្រឹមត្រូវខ្ពស់ជាទីបំផុត។ ក្រៅពីកីឡាករ ការធ្វើតេស្តត្រូវធ្វើលើបុគ្គលិក គ្រូបង្វឹក រួមទាំងអាជ្ញាកណ្តាល និងភាគីដែលពាក់ព័ន្ធផ្សេងទៀតផងដែរ រៀងរាល់ ២ សប្តាហ៍ម្តង។

សម្រាប់កម្មវិធីប្រកួតលីគកំពូល J.League 1 គ្រោងនឹងវិលត្រឡប់មកកាន់ទីលានម្តងទៀតនៅថ្ងៃទី ៤ ខែកក្កដាឆ្នាំ ២០២០។ សម្រាប់លីគ ២ និងទី ៣ នឹងវិលមកមុននៅថ្ងៃទី ២៧ ខែមិថុនាឆ្នាំ ២០២០។