ក្រុមចចកខ្មៅ Wolves បានចុះហត្ថលេខាលើខ្សែប្រយុទ្ធសញ្ជាតិអ៊ីតាលីកីឡាករ Patrick Cutrone ពីក្លិប AC Milan ក្នុងតម្លៃ ១៦ លានផោនកាលពីថ្ងៃអង្គារ។
Cutrone បានយល់ព្រមលើកិច្ចសន្យា ៤ ឆ្នាំនិងក្លាយជាការចុះហត្ថលេខាមុនរដូវកាលលើកទី ២ របស់ Wolves បន្ទាប់ពីការមកដល់របស់ Jesus Vallejo ក្នុងការខ្ចីជើងពី Real Madrid កាលពីសប្តាហ៍មុន។
កីឡាករវ័យ ២១ឆ្នាំរូបនេះបានប្រាប់គេហទំព័រផ្លូវការរបស់ Wolves ថា“ ក្លឹបពិតជាចង់បានខ្ញុំណាស់ហើយការដែលអាចលេងនៅ Premier League សំរាប់ Wolves ពិតជាអស្ចារ្យណាស់។ ខ្ញុំមិនអាចរង់ចាំបានទេ” ។
Cutrone ជាយុវជនថ្នាលរបស់ AC Milan បានបង្ហាញខ្លួនឲ្យក្លឹបចំនួន ៩០ ប្រកួតក្នុងរយៈពេល ២ រដូវកាលចុងក្រោយដោយរកបាន ២៧ គ្រាប់ និង Assists បាន ៧ ដង។ រូបគេធ្លាប់បង្ហាញខ្លួនជាលើកដំបូងក្នុងក្រុមជម្រើសជាតិអ៊ីតាលីក្នុងឆ្នាំ ២០១៨។
ប្រភព៖ Supersport