ក្រុមទើបលើកពាន J.League 2 តែងតាំងអតីតគ្រូបង្វឹកយុវជន Real Madrid ជាអ្នកចាត់ការថ្មី

95

ក្រុមជើងឯក J.League 2, Tokushima Vortis បានប្រកាសយកអតីតគ្រូបង្វឹកក្លឹបយុវជន Real Madrid លោក Dani Poyatos ជាអ្នកចាត់ការថ្មី។

គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញវ័យ ៤២ ឆ្នាំរូបនេះ ទើបតែឡើងកាន់តំណែងដឹកនាំក្រុមក្រិច Panathinaikos នៅរដូវកាល ២០២០/២១ នេះប៉ុន្តែបានព្រមព្រៀងចុះចេញពីតំណែងកាលពីខែតុលា ក្រោយដឹកនាំក្រុមបាន ៣ ប្រកួតដំបូងយកបានត្រឹម ១ ពិន្ទុប៉ុណ្ណោះ ។

លោក Dani Poyatos ក៏ជាអ្នកជំនួសមិត្តរួមជាតិលោក Ricardo Rodríguez ដែលនឹងចាកចេញទៅដឹកនាំក្រុម Urawa Reds នៅរដូវកាល ២០២១ ក្នុងក្របខ័ណ្ឌ J. League 1។

គួរដឹងថា លោក Ricardo Rodríguez បានដឹកនាំ Tokushima Vortis ឲ្យឈ្នះពាន J.League 2 ជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត និងបានឡើងទៅកាន់ក្របខ័ណ្ឌលីគកំពូលជាលើកទី ២ ក្រោយខកខាន ៦ ឆ្នាំ។

មិនត្រឹមតែប៉ុណ្ណះលោកត្រូវរ៉ាប់រងការប្រកួតធំនៅថ្ងៃនេះ ដោយ Tokushima Vortis និងត្រូវប៉ះ Gamba Osaka នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ Emperor Cup ។