ក្រុមពុំសូវខ្លាំងវៀតណាមមួយ! តែងតាំងគ្រូបង្វឹកគីឡូធ្លាប់ឈ្នះពាន UEFA Champions League

1048

គ្រូបង្វឹកជនជាតិស៊ែប៊ីលោក Ljupko Petrovic ត្រូវបានតែងតាំងជាគ្រូបង្វឹកក្លឹប Thanh Hoa FC ជាលើកទី ២ ក្រោមកិច្ចសន្យារយៈពេល ១ ឆ្នាំ ។

Petrovic នឹងមកដល់ប្រទេសវៀតណាមនៅដើមខែធ្នូខាងមុខ ហើយចាត់វិធានការដាក់ដាច់ដោយឡែក ១៤ តាមគោលការណ៍សុខាភិបាលពិភពលោក មុនចាប់ផ្តើមប្រកាសផ្លូវការជាគ្រូបង្គោលក្លឹប Thanh Hoa ។

បុរសវ័យ ៧៣ ឆ្នាំរូបនេះ បានចាប់ផ្តើមអាជីពជាគ្រូបង្វឹកនៅឆ្នាំ ១៩៨២ ។ សមិទ្ធិផលធំបំផុតរបស់លោកគឺធ្លាប់ដឹកនាំក្លឹបស៊ែប៊ី FK Crvena zvezda (Red Star) ឈ្នះពានអឺរ៉ុប European Cup នៅឆ្នាំ ១៩៩១ ឫ UEFA Champions League (ឈ្មោះបច្ចុប្បន្ន) ។

នៅឆ្នាំ ២០១៧ លោកបានបង្វឹក Thanh Hoa FC ម្តងដែរ និងជួយក្លឹបបញ្ចប់នៅចំណាត់ថ្នាក់លេខ ២ ក្នុងក្របខ័ណ្ឌ V. League 1 ដែលជាចំណាត់ថ្នាក់ខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រក្លឹប។

ទោះយ៉ាងណា បន្ទាប់ពីមានការខ្វែងគំនិតគ្នាជាមួយម្ចាស់ក្លឹបកិច្ចសន្យារបស់គាត់មិនត្រូវបានបន្តទេ ។

ប្រភព៖ VNExpress