ក្រុមហ៊ុន Boostrong និងអញ្ជើញ Roberto Carlos មកកម្ពុជានៅដើមខែកុម្ភៈនេះ

482

នៅដើមខែកុម្ភៈនេះ ក្រុមហ៊ុន​ភេសជ្ជៈ​ប៉ូវកម្លាំង Boostrong នឹងធ្វើការអញ្ជើញវិរៈបុរសបាល់ទាត់ប្រេស៊ីល Roberto Carlos​ មកកាន់ទឹកដីប្រទេសកម្ពុជានាថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ ២០២០។

ខ្សែការពារ ដែលធ្លាប់ជួយប្រេស៊ីលគ្រោងពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup ២០០២ រូបនេះនឹងជួបជាមួយអ្នកគ្រាំទ្រចាប់ពីម៉ោង ២ រសៀលតទៅនៅពហុកីឡាដ្ឋានជាតិអូឡាំពិក ដើម្បីធ្វើការសំណេះសំណាល និងណែនាំពីវិធីសាស្រ្តការទាត់បាល់ Free-kick ដ៏អស្ចារ្យ​របស់លោកផងដែរ។​

បើតាមប្រភពព័ត៌មានពី Boostrong បានឲ្យដឹងថាក្រុមហ៊ុន នឹងមានការប្រកួតការទាត់បាល់ Free-kick យកស្ទាយតាមលោក Roberto Carlos ដណ្តើមយករង្វាន់ជាទឹកប្រាក់សរុប $២,០០០ ទៀតផង។