ក្រុម Al Faisaly បានគ្រោងជើងឯក ៣ ពានរង្វាន់របស់ប្រទេសហ្ស៊កដានី ក្រោយឈ្នះបានពានបើករដូវកាល Jordan Super Cup ម្សិលមិញនេះទៀត។
Al Faisaly បានយកឈ្នះក្រុម Al Jazeera ដោយបាល់ប៉េណាល់ទីកាត់សេចក្ដី ៤-៣ បន្ទាប់ពី ៩០ នាទីបញ្ចប់ទៅស្មើគ្នា ១-១។ នេះជាការឈ្នះពាន ៣ ក្នុងមួយរដូវកាល ខណៈរដូវកាល ២០១៨/១៩ ពួកគេយកបានពានរង្វាន់លីគកំពូល Jordan Premier League និង Jordan FA Cup។
Al Faisaly នឹងចាប់ផ្តើមការពារតំណែងជើងឯករដូវកាលថ្មី Jordon Premier League ២០២០ នៅថ្ងៃទី ៦ ខែមីនាខាងមុខនេះហើយ ដោយត្រូវប្រកួតបើកឆាកជាមួយក្រុម Al Ramtha។