ក្រុម Consadole របស់ Chanathip ត្រៀមចុះហត្ថលេខាលើតារាឆ្នើម Man City មួយរូប

342

ខ្សែបម្រើ​ថៃ Chanathip Songkrasin និងអាចក្លាយជា​មិត្តរួមក្រុមតារាឆ្នើម Man City ដែលនិងមកចូលរួមជាមួយ Consadole Sapporo នៅរដូវកាល​ក្រោយ។

យោងតាមសេចក្តីរាយការណ៍របស់ជប៉ុន បានអោយដឹងថាក្លឹប Consadole កំពុងតែតាមប្រមាញ់ទៅលើខ្សែបម្រើ David Silva របស់ក្រុម Manchester City។ Silva និងចាកចេញពីក្លឹបដែលគាត់បានរួមរស់ជិត ១០ឆ្នាំនៅចុងរដូវកាលនេះហើយ។ ហើយកីឡាករវ័យ ៣៣ ឆ្នាំរូបនេះ ក៏បានប្រកាសផងដែរថាមិនចូលរួមជាមួយក្រុមផ្សេងទៀតនៅក្នុងក្របខ័ណ្ឌ Premier League ដែលធ្វើឱ្យគាត់ក្លាយជាគោលដៅនៃក្លឹបជាច្រើន រួមទាំងក្លឹបចំនូលថ្មី Inter Miami របស់ Backham នៅក្របខ័ណ្ឌ Major League Soccer របស់អាមេរិកផងដែរ។

ទោះយ៉ាងណា Consadole កំពុងតែបង្កើតឱកាសដើម្បីចុះហត្ថលេខាលើតារាអេស្ប៉ាញ ដែលមានម្តាយដើមកំណើតជប៉ុនរូប​នេះ។ បើការផ្ទេរអាចកើតឡើងមែននោះ Silva និងបានលេងរួមលីគជាមួយមិត្តរួមជាតិ David Villa និង Andre Iniesta ជាដើម។​

បច្ចុប្បន្នក្រុម Consadole កំពុងឈរនៅចំណាត់ថ្នាក់លេខ ៧ នៃតារាងលីគកំពូលជប៉ុនដែលមាន ១៦ ពិន្ទុតាមពីក្រោយក្រុមកំពូលតារាង Kashima Antlers និង FC Tokyo ។ ក្រុមរបស់ Chanathip ក៏បានឈានដល់វគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ J.League Cup នៅឆ្នាំនេះដែលពួកគេបានចាញ់ Kawasaki Frontale ក្នុងការស៊ុតបាល់ប៉េណាល់ទី។