ក្រោយចាញ់ ថៃ នឹងវៀតណាម អារ៉ាប់រួមសម្រេចបណ្តេញគ្រូបង្វឹកចេញ

267

ក្រុមបាល់ទាត់ជម្រើសជាតិអារ៉ាប់រួម បានសម្រេចបណ្តេញគ្រូបង្វឹកលោក Bert Van Marwijk ចេញហើយក្រោយតែងតាំងបានត្រឹមតែ ៩ខែ។

Image result for Bert van Marwijk

បុរសសញ្ជាតិហូឡង់ដឹកនាំក្រុមទទួលលទ្ធផលពុំបានល្អសោះ ក្នុងដំណើរជម្រុះ World Cup 2022 និង AFC Asian Cup 2023 ដោយបច្ចុប្បន្នមានតែ ៦ពិន្ទុប៉ុណ្ណោះពី ៤ប្រកួតឈ្នះ ២ នឹងចុងក្រោយចាញ់ ថៃ និងវៀតណាមក្នុង ២ប្រកួតចុងក្រោយនៅជម្រុះ​ World Cup ពូល G។

Image result for Bert van Marwijk

សេចក្តីថ្លែងការណ៍របស់ក្រុមជម្រើសជាតិ បានបញ្ជាក់ថាលោក Bert van Marwijk ត្រូវបានបញ្ចប់តំណែងក្រោយដឹកនាំបានតែ ៩ខែ ហើយលោកជាគ្រូទី ៣ក្នុងរយៈពេល ២ឆ្នាំកន្លះដែលត្រូវបានបញ្ចប់ការងារ ហើយអ្នកចាត់ការថ្មីនឹងត្រូវបង្ហាញជាផ្លូវការក្នុងប៉ុន្មានថ្ងៃខាងមុខ។