ក្លឹប Everton បានសម្រេចបណ្តេញគ្រូបង្វឹកលោក Marco Silva ចេញពីតំណែងហើយ ក្រោយដឹកនាំបាន ១៨ ខែ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្លឹប។
ប្រកួតចុងក្រោយរបស់លោក Everton បានចាញ់ក្រុមគូរប្រជែង Liverpool ដោយលទ្ធផល ៥-២ នៅ Premier League ជាហេតុធ្វើឲ្យក្រុមធ្លាក់ទៅតំបន់កាត់ចោលក្នុងតារាង សរុបទៅ ១៥ប្រកួតក្នុងលីគ ចាញ់ ៩ ប្រកួតទៅហើយ។
ទន្ទឹមនិងនេះដែរ Silva ក៏បានក្លាយជាគ្រូបង្វឹកទី ៤ ក្នុងក្របខ័ណ្ឌ Premier League ដែលត្រូវបានបណ្តេញចេញក្នុងរយៈពេលតែពីរសប្តាហ៍ប៉ុណ្ណោះបន្ទាប់ពី Tottenham, Arsenal និង Watford ក៏បានបណ្តេញលោក Mauricio Pochettino, Unai Emery និង Quique Sanchez Flores រៀងៗខ្លួន។
លោក Duncan Ferguson ជាអ្នកទទួលបន្ទុកបណ្តោះអាសន្ន សម្រាប់ការប្រកួតជាមួយក្រុមតោខៀវ Chelsea នៅថ្ងៃសៅរ៍នេះ ខណៈអតីតគ្រូរបស់ខ្លួនលោក David Moyes កំពុងផ្សាភ្ជាប់ក្នុងការវិលត្រលប់មកស្នងតំណែងរបស់ Silva។