ក្រោយជួយក្រុមបាន ៣ ពិន្ទុ​ដំបូង Zidane ថា Bale មិនទៅណាទេ

291

ខ្សែ​ប្រយុទ្ធ Gareth Bale ​បាន​ជាប់​ជម្រើស​១១​នាក់​ដំបូង​ក្នុង​ការ​ប្រកួត​បើក​ឆាក La Liga ​របស់​ក្រុម Real Madrid ​ដោយ​យក​ឈ្នះ​លើ​ក្រុម Celta Vigo ​៣-១។

Bale បានបញ្ជូនបាល់ឱ្យ Karim Benzema ស៊ុតគ្រាប់នាំមុខក្នុងនាទី១២ មុនពេល Toni Kroos ថែមគ្រាប់ទី២ក្នុងនាទី៦១ និង Lucas Vazquez ដាក់គ្រាប់ទី៣ក្នុងនាទី៨០។ Iker Losada ជាអ្នករកបានគ្រាប់លួងចិត្តសម្រាប់ម្ចាស់ផ្ទះ Celta ក្នុងនាទី៩០+១។

ក្រោយ​ពី​បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​សម្រាប់​ការ​បើក​ឆាក​នេះ លោក Zidane ​ដែល​ជា​អ្នក​ចាត់ការ​ក្រុម Real Madrid ​បញ្ជាក់​ប្រាប់​ទៅ​អ្នក​គាំទ្រ​ជា​ថ្មី​ពី​អនាគត​របស់ Bale ។ ​អ្នក​ចាត់ការ​បារាំង​រូប​នេះ ​ថា Bale ​នឹង​បន្ដ​លេង​ឱ្យ​ក្រុម Real ​នា​រដូវ​កាល​នេះ។ ​សម្រាប់ការ​ប្រកួត​យប់មិញ​នេះ ​បើ​ទោះ​ជា Hazard ​មិន​របួស ​ក៏​លោក​នៅ​តែ​ដាក់ Bale ​ជម្រើស​១១​នាក់​ដំបូង​ដែរ។

ទស្សនា​វីដេអូ​ហាយឡាយ​