ក្រោយឈ្នះ Suwon ក្លឹបយក្ស JDT ឡើង ១៦ ចំណាត់ថ្នាក់នៅ AFC Ranking

988

ក្រុម Johor Darul Ta’zim បានឡើង ១៦ ចំណាត់ថ្នាក់ក្នុងតារាងចំណាត់ថ្នាក់ AFC ដើម្បីកាន់កាប់តំណែងទី ៣៥ បន្ទាប់ពីទទួលបានជ័យជម្នះ ២-១ លើ Suwon Bluewings ក្នុងពានរង្វាន់ AFC Champions League ២០២០ នៅសប្តាហ៍នេះ។

Image result for jdt 2-1 suwon

នេះជាជ័យជម្នះថ្មីមួយ បន្ទាប់ពីប​រាជ័យ ៥-១ ក្រោមស្នាដៃក្រុមជប៉ុន Vissel Kobe នៅថ្ងៃបើកឆាក ហើយលទ្ធផលនេះហើយដែលធ្វើឲ្យ JDT ត្រូវធ្លាក់មកចំណាត់ថ្នាក់ទី ៥១ នៅ AFC Ranking ទើបអាចឡើងដល់ចំណាត់ថ្នាក់ទី ៣៥ ក្រោយជ័យជម្នះប្រកួតទី ២ នេះ។

លទ្ធផលនេះផងដែរ មានន័យថាក្រុមរហស្សនាម Southern Tigers គឺជាក្រុមអាស៊ានដែលមានចំណាត់ថ្នាក់ខ្ពស់បំផុតទី ៣ នៅអាស៊ីអាគ្នេយ៍ បន្ទាប់ពីក្រុមហ្វីលីពីន Ceres-Negros FC ដែលមានចំណាត់ថ្នាក់ទី ២៣ និង Buriram United របស់ថៃ ដែលនៅចំណាត់ថ្នាក់ទី ២៥។

ក្លឹបយក្សថៃ Muangthong United គឺជាក្រុមខ្លាំងទី ៤ មកពីអាស៊ីអាគ្នេយ៍ដែលកំពុងគ្រោងចំណាត់ថ្នាក់ទី ៣៩ ។ ចំណែកក្លឹបម៉ាឡេស៊ីផ្សេងទៀត ពួកគេក៏មានចំណាត់ថ្នាក់ល្អផងដែរនៅសប្តាហ៍នេះ ដោយ Kedah FA បានឡើង ៨ ចំណាត់ថ្នាក់ដល់លេខ ១២២ និង FELDA United កើនឡើង ៧ ចំណាត់ថ្នាក់ដល់ទី ១២៦។

ប្រភព៖ Fox Sport Asia