ក្លិបបាល់ទាត់បារាំង Olympique Lyon បានបញ្ជាក់ថា ក្លិបបានធ្វើទំនាក់ទំនង មានទាំងសំណើទៅកាន់លោក Jose Mourinho តែត្រូវបានគ្រូបង្វឹកសញ្ជាតិព័រទុយហ្កាល់រូបនេះបដិសេធ។
ក្លិបបារាំងមួយនេះបានបញ្ជាក់ថា ទៀតក្រៅពីបដិសេធសំណើដឹកនាំលោក Jose Mourinho បានអោយដឹងថា លោករកបានក្លិបថ្មីដឹកនាំហើយ។បុរសសញ្ជាតិព័រទុយហ្កាល់ដែលចែកផ្លូវគ្នា ជាមួយបិសាចក្រហម Manchester United ជិតមួយឆ្នាំហើយនោះ មិនទាន់វិលមកកាន់អាជីពដឹកនាំនៅឡើយ។
តែពេលទំនេរពីអាជីពនេះ Jose Mourinho បានធ្វើការជាអ្នកវិភាគបាល់ទាត់តាមស្ថានីយទូរទស្សន៍។ ដោយឡែកសំរាប់ក្លិបបារាំង Olympique Lyon កំពុងស្វែងរកគ្រូបង្វឹកថ្មីនៅឡើយ បន្ទាប់ពីទើបតែបញ្ចប់តំណែងគ្រូបង្វឹកសញ្ជាតិប្រេស៊ីល Sylvinho កាលពីថ្ងៃចន្ទ ក្រោយដឹកនាំក្រុមឈ្នះ ១ប្រកួតក្នុងចំណោម ៩ប្រកួតចុងក្រោយ៕