ក្លឹបជប៉ុន Consadole Sapporo រំលឹកគ្រាកាលប្អូនប្រុស Maradona មកលេងឲ្យក្លឹបរបស់ខ្លួន

263

យោងតាមទំព័រហ្វេសបុកផ្លូវការរបស់ក្លឹបជប៉ុន Consadole Sapporo បានឲ្យដឹងថា ប្អូនប្រុសវីរបុរសអាហ្សង់ទីន Diego Maradona ធ្លាប់លេងឲ្យក្លឹបរបស់ពួកគេអំឡុងឆ្នាំ ១៩៩៧-១៩៩៨ ដោយស៊ុតបញ្ចូលទីបាន ២៥ គ្រាប់ ក្នុងប្រកួតសរុបចំនួន ៦៩ ប្រកួត។

លោក Consadole បានបង្ហើបឱ្យដឹងថាក្រុមគ្រួសារ“ ម៉ារ៉ាដូណា” ធ្លាប់លេងឱ្យក្លឹប។

Hugo Maradona ដែលត្រូវជាប្អូនប្រុសបង្កើតរបស់លោក Diego Maradona ដែលធ្លាប់ជួយក្រុមជម្រើសជាតិអាហ្សង់ទីនលើកពានរង្វាន់ World Cup ឆ្នាំ ១៩៨៦ ធ្លាប់មានឱកាសមកលេងឲ្យក្រុម Consadole Sapporo ក្នុងក្របខ័ណ្ឌលីគកំពូលជប៉ុន J-League ក្នុងរដូវកាល ១៩៩៧-១៩៩៨។

លោក Consadole បានបង្ហើបឱ្យដឹងថាក្រុមគ្រួសារ“ ម៉ារ៉ាដូណា” ធ្លាប់លេងឱ្យក្លឹប។

ក្រៅពីនោះ Hugo ក៏ធ្លាប់លេងឲ្យក្លឹបជាច្រើនទៀតនៅអឺរ៉ុបក្នុងនោះមាន Deportivo Italia របស់អុីតាលី និង Rayo Vallencano របស់អេស្ប៉ាញជាដើម។