តាមរបាយការណ៍បានអោយដឹងថាក្រុមតោខៀវ Chelsea ត្រៀមចុះហត្ថលេខាលើខ្សែការពារស្លាបរបស់ក្លឹប Ajax កីឡាករ Nicolas Tagliafico ក្នុងតំលៃ ២២,៤ លានផោននៅរដូវក្តៅនេះ។
កីឡាករវ័យ ២៧ ឆ្នាំសញ្ជាតិអាហ្សង់ទីនរូបនេះ បានវិវត្តន៍ខ្លួនជាខ្សែការពារឆ្នើមម្នាក់នៅអឺរ៉ុប ហើយក្រុមតោខៀវជឿជាក់ក្នុងការយកបានរូបគេ បន្ទាប់ពីក្លឹបទើបនាំចូលខ្សែបម្រើ Hakim Ziyech ពីក្រុមហូឡង់ក្នុងតម្លៃ ៣៧ លានផោន។
Nicolas Tagliafico ធ្លាប់បានប្រាប់វិទ្យុអាហ្សង់ទីនកាលពីដើមខែនេះថា៖ “Ajax វាជាក្លឹបដ៏អស្ចារ្យ ប៉ុន្តែក្នុងនាមជាកីឡាករអ្នកប្រាកដជាសុបិន្តថានឹងលេងនៅលីគធំជាងគេ ហើយ Premier League បច្ចុប្បន្នមានការប្រកួតប្រជែងខ្ពស់ជាង La Liga និង Serie A”។
ប្រភព៖ talkSPORT