ក្លឹបទើបឡើងមក Bundesliga ខ្ចីជើងខ្សែបម្រើជប៉ុន Ritsu Doan ពី PSV

185

ខ្សែបម្រើស្លាបជប៉ុន Ritsu Doan ត្រូវបានក្លឹប Arminia Bielefeld ដែលទើបឡើងមកលេងនៅក្របខ័ណ្ឌ Bundesliga គ្រោងខ្ចីជើងពីក្លឹបហូឡង់ PSV Eindhoven ។

Doan, Schwaab and Thomas back in base PSV for duel with FC Emmen - Teller  Report

យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ហូឡង់ បានរាយការណ៍ថា Doan កំពុងស្ថិតក្នុងការចរចាដើម្បីផ្ទេរទៅចូលរួមជាមួយក្លឹបជើងឯកលីគទី ២ អាឡឺម៉ង់ Bundesliga 2 ដែលទើបវិលត្រឡប់មកលីគកំពូលវិញបន្ទាប់ពីអវត្តមាន ១១ ឆ្នាំ ។

កីឡាករវ័យ ២២ ឆ្នាំរបស់ក្រុមជម្រើសជាតិជប៉ុន ត្រូវបានក្លឹបលីគកំពូលហូឡង់ PSV ចុះកិច្ចសន្យា ៥ ឆ្នាំផ្ទេរពីក្លឹប FC Groningen ក្រោយពីក្លឹបមួយនេះបានខ្ចីជើងមួយរដូវកាល និងទិញផ្តាច់នៅរដូវកាលបន្ទាប់ពីក្លឹបជប៉ុន Gamba Osaka ក្នុងឆ្នាំ ២០១៧ ។

Ritsu Doan - Ritsu Doan Photos - Japan v Costa Rica - International  Friendly - Zimbio

Doan បង្ហាញខ្លួនឲ្យ PSV បាន ២៣ ប្រកួតនិងស៊ុតចូល ៣ គ្រាប់កាលពីរដូវកាលមុន ។ សម្រាប់ក្រុមជម្រើសជាតិរូបគេលេងបាន ១៨ ប្រកួតនិងរកបាន ៣ គ្រាប់ ។