ក្លឹបនៅ Premier League មួយទៀតហើយ សម្រេចបណ្តេញគ្រូបង្វឹកចេញ

559

ក្រុមបាល់ទាត់​អង់គ្លេស Watford បានសម្រេច​ដក​គ្រូ​បង្វឹក​លោក Quique Sanchez ចេញពី​តំណែង​ហើយ​ក្រោយ​បរាជ័យ​នៅ​ទឹកដី Southampton ២-១ នាចុង​សប្ដាហ៍​កន្លងទៅ។

ជាលទ្ធផលក្នុងចំណោម ១៤ប្រកួតចុងក្រោយ ធ្វើ​អោយ Watford ​មានតែ ៨​ពិន្ទុប៉ុណ្ណោះឈរ​បាត​តារាង English Premier League​ ពោល​គឺ​ក្រោម​ការដឹកនាំ​របស់​លោក Watford ឈ្នះ​តែ ១​ប្រកួត​គត់​។

​​នេះ​ជា​លើក​ទី​២ ហើយ​ដែល Watford ចែក​ផ្លូវ​គ្នា​ជាមួយ​គ្រូ​បង្វឹក​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូប​នេះ ក្រោយពី​តែង​តាំង​ជា​លើក​ទី​២ កាលពី​ខែ​កញ្ញា​។

Image result for Quique Sanchez

​៨​ពិន្ទុ​ពី​ការប្រកួត ១៤​សប្ដាហ៍ មានតែ​ក្លិប ៤​ប៉ុណ្ណោះ​ក្នុង​ប្រវត្តិសាស្ត្រ Premier League ដែល​រើ​រួច​ពី​តំបន់កាត់ចោល​។ ​មិនទាន់​មិន​ការប្រកាស​ពី​អ្នក​បន្ត​តំណែង​លោក Sanchez ឡើយ តែ​អតីត​គ្រូ​បង្វឹក Newcastle និង Brighton លោក Chris Hughton​ ទំនងជា​អ្នក​ទទួល​បាន​តំណែង​នេះ​៕