ក្លឹបភ្នំពេញក្រោនប្រកាសចែកផ្លូវគ្នាជាមួយ Esoh Paul Omogba

108

ក្លឹបបាល់ទាត់ភ្នំពេញក្រោន បានប្រកាសចែកផ្លូវជាមួយកីឡាករ Esoh Paul Omogba ដោយមានការឯកភាពគ្នារវាងភាគីទាំង ២ ។

ខ្សែប្រយុទ្ធសញ្ជាតិនីហ្សេរីយ៉ា វ័យ២៦ឆ្នាំរូបនេះ បានចូលរួមជាមួយក្រុមភ្នំពេញក្រោន កាលពីខែធ្នូ ឆ្នាំ២០១៩ ដោយបង្ហាញខ្លួនបាន ១១ លើក រកបាន ៣ គ្រាប់នៅក្នុងការប្រកួតលីគកំពូលកម្ពុជា ។

ក្រុមជើងឯកលីគកំពូល ៦ សម័យក៏បានថ្លែងអំណរអរគុណដល់ Paul ក្នុងការខិតខំប្រឹងប្រែងជួយក្រុមកន្លងមក ហើយក៏បានជូនពរឲ្យរូបគេសំណាងល្អនាពេលអនាគត ៕