ក្លឹបម៉ាឡេស៊ី Selangor ត្រៀមចុះហត្ថលេខាយកអតីតខ្សែបម្រើក្លឹបអេស្ប៉ាញ Real Zaragoza

95

ក្លឹបម៉ាឡេស៊ី Selangor ត្រៀមចុះហត្ថលេខាយកខ្សែបម្រើសញ្ជាតិស្វីស Oliver Buff ដើម្បីមកពង្រឹងក្រុមត្រៀមសម្រាប់រដូវកាលថ្មី ២០២១ ។

កីឡាករវ័យ ២៨ ឆ្នាំរូបនេះធ្លាប់លេងនៅបណ្តាក្របខ័ណ្ឌលីគអឺរ៉ុបមួយចំនួនដូចជា ស្វីស អេស្បា៉ញ និងស៊ែប៊ីជាដើម ។

បច្ចុប្បន្ន Buff កំពុងក្លាយជាកីឡាករគ្មានតម្លៃខ្លួនបន្ទាប់ពីចែកផ្លូវគ្នាជាមួយក្លឹប Grasshopper Club Zürich ជាក្លឹបដែលនិងត្រូវឡើងពីលីគទី ២ ទៅលីគកំពូលស្វីស (Super League) រដូវកាលនេះក្រោយបញ្ចប់ចំណាត់ថ្នាក់លេខ ៣ ក្នុងតារាង។

Oliver Buff បានចាប់ផ្ដើមអាជីពដំបូងជាមួយក្លឹបលីគកំពូលស្វីស FC Zürich ក្នុងឆ្នាំ ២០០៩ ហើយរកបាន ២១ គ្រាប់ពី ១៧៣ ប្រកួតក្នុងរយៈពេល ៩ រដូវកាល ។

នៅឆ្នាំ ២០១៧ រូបគេក៏បានផ្លាស់ទៅចូលរួមជាមួយក្លឹបអេស្ប៉ាញ Real Zaragoza រហូតបាន ២ រដូវកាលទើបចាកចេញមកកាន់ Grasshopper Club Zürich ។

រហូតមកដល់ពេលនេះ Selangor បានចុះហត្ថលេខាលើកីឡាករថ្មី ២ រូបគឺខ្សែប្រយុទ្ធ Shahrel Fikri Fauzi និងខ្សែការពារបរទេសសញ្ជាតិអាល្លឺម៉ង់ Tim Heubach សម្រាប់ត្រៀមប្រកួតប្រជែងលីគកំពូលម៉ាឡេស៊ីរដូវកាល ២០២១ ។